Pages

Friday, June 12, 2015

របៀបបង្កើត និងប្រើ​ System restore​ point នៅក្នុង Computer របស់លោកអ្នក

Posted by Unknown 5:24 AM, under | No comments


របៀបបង្កើត និងប្រើ​ System restore​ point នៅក្នុង Computer របស់លោកអ្នករបៀបប្រើ​ System restore នៅក្នុង Computer របស់លោកអ្នក
នៅក្នុងការប្រើ System restore នេះ គឺយើងអាចប្រើនៅក្នុង Windows 7, 8 or XP ក៍បានដែរ។​ ការប្រើ System restore នេះដើម្បីបង្ការនៅពេលដែល Computer របស់លោកអ្នកដើរមិនបានស្រួល អ្នកអាចត្រលប់ទៅកាន់ Computer អ្នកដើរស្រួលវិញ។  ហើយដើម្បីប្រើ System restore បានមុនដំបូងអ្នកត្រូវ...
១. មុនដំបូងអ្នកចូលទៅកាន់ ​Start Menu

២. ត្រង់ចំនុច Search programs and files សូមលោកអ្នកវាយនូវពាក្យ restore. បន្ទាប់មកសូមលោកអ្នកចុចទៅលើ Create a restore point។ (មានន័យថានៅពេលនេះ Computer របស់លោកអ្នកដើរបានស្រួលទេមិនមានបញ្ហាអី្វទេ ការចូលទៅកាន់ Create a restore point មានន័យថា គឺបង្កើត restore point  អោយ Computer របស់លោកអ្នក នៅពេលដែល Computer របស់លោកអ្នកមានបញ្ហា អ្នកអាចត្រលប់ទៅភាពដើមវិញ)។

៣. នៅពេលនេះវានឹងចេញផ្ទាំងបែបនេះមក នៅត្រង់ចំនុច Create a restore point right now for the drives that have system protection turned on. សូមចុច ពាក្យថា Create

៤. ត្រង់ចំនុចនេះគឺComputer របស់លោកអ្នកដើរបានល្អ ហើយនៅក្នុងប្រអប់វាយពាក្យថា Ok performance មានន័យថាComputer ដើរបានស្រួល បន្ទាប់មកសូមចុចពាក្យថា Create.

៥. បន្ទាប់មកវានឹងចេញផ្ទាំងបែបនេះមក សូមចុច Close ហើយចុច Ok
៦.​ នៅពេលលោកអ្នកបង្កើត restore point ហើយ អ្នកអាចប្រើប្រាស់ restore point អំបាញ់មិញបានប្រសិនបើថ្ងៃខាងមុខទៅ Computer របស់លោកអ្នកមានបញ្ហា ឬ Computer ដើរមិនសូវស្រួល ឬ បាត់បង់នៅProgram ណាមួយ លោកអ្នកអាចត្រលប់អំបាញ់មិញ មានន័យចំនុចអំបាញ់មិញComputer របស់លោកអ្នកដើរបានស្រួល លោកអ្នកអាច restore បាន។

៧. ចូលទៅកាន់ Start Menu រួចវាយពាក្យថា restore ហើយសូមរើសយកពាក្យថា system restore.

៨. វានឹងចេញផ្ទាំងមួយមក យើងចុច Button Next.

៩.​ វានឹងចេញនូវជំរើសមួយថ្មីទៀត សូមចុចទៅលើជំរើសដែលយើងបានបង្កើតរួចចុច Next . (ប៉ុន្ដែសូមអ្នកប្រុងប្រយ័ត្ន ប្រសិនបើComputerរបស់លោកអ្នកមានបញ្ហា ហើយលោកអ្នកចង់ restore ទៅកាន់កន្លែងដែលលោកអ្នកធ្លាប់បានបង្កើតrestore point មានន័យថាប្រសិនបើមាន Program មួយចំនួនដែលលោកអ្នកបាន Install ក្រោយពេលដែលលោកអ្នកបានrestore point នោះវានឹងត្រូវបាត់បង់ សូមប្រយ័ត្នត្រង់ចំណុនមួយនេះ!!!

១០. នៅពេលនេះ Windows នឹងសួរលោកអ្នកថា តើលោកអ្នកចង់ត្រលប់ទៅកាន់ចំនុចដែលលោកអ្នកបានrestore មែនទេ។ បន្ទាប់មកចុច​ Button Finish.

១១. ភ្លាមនោះវានឹងលោត Message មួយបា្រប់លោកអ្នក តើលោកអ្នកចង់restore ទៅកាន់ចំណុចដែលលោកអ្នកបានបង្កើ់ត restore point មែនទេ បើសិនជាអ្នកចង់ restore សូមចុច Yes នោះ Computer របស់លោកអ្នកនឹងត្រលប់ទៅកាន់ Computer ដែលដើរបានស្រួលវិញដូចដែល Computer អ្នកប្រើពីមុន ប៉ុន្ដែលោកអ្នកមិនអាចត្រលប់ក្រោយវិញបានទេ ប្រសិនបើអ្នក ចុច Yes។ តែបើលោកអ្នកមិនចង់ restore computer របស់លោកអ្នកទេ សូមចុច NO.

សូមអោយការសិក្សារបស់លោកអ្នកទទួលបានជោគជ័យ!!!




























#header-wrapper

0 comments:

Post a Comment